(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសប្តាហ៍នេះ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមសង្កេតការណ៍ការបោះឆ្នោតសកល ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
លោកអគ្គលេខាធិការ និងអ្នកសង្កេតការណ៍ផ្សេងទៀត ក៏គ្រោងចូលជួបសំដែងការគួរសមចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ៕