(តួកគី)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan មានលើកឡើងថា លោកនឹងបិទមូលដ្ឋានទ័ពអាកាស នៅជិតរដ្ឋធានី Ankara ហើយនឹងគ្រប់បន្ទាយទាហានទាំងអស់ ដែលត្រូវបានប្រើប្រាស់ដោយក្រុមជនក្បត់ជាតិ នៅអំឡុងពេលប៉ុនប៉ងធ្វើរដ្ឋប្រហារ តែបានរងបរាជ័យ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។
នៅមុននេះ លោក Tayyip Erdogan បានលើកឡើងថា លោកចង់ឲ្យកងកម្លាំងប្រដាប់អាវុធ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ ស្ថិតនៅក្រោមការគ្រប់គ្រង់របស់ប្រធានាធិបតី តែម្នាក់គត់។
សូមរំឮកថា នៅថ្ងៃទី១៨ ខែកក្កដាកន្លងទៅ នាយករដ្ឋមន្ត្រីតួកគី លោក Binali Yildirim បានឲ្យដឹងថា មានមនុស្ស២០៨នាក់ ត្រូវបានសម្លាប់ ដោយក្រុមទាហានប៉ុនប៉ងធ្វើរដ្ឋប្រហារ ក្នុងនោះ៦០នាក់ជាប៉ូលិស, ៣នាក់ជាទាហាន និង១៤៥នាក់ជាជនស៊ីវិល។ មានក្រុមអ្នកក្បត់ជាតិធ្វើរដ្ឋប្រហារ ជាង១០០នាក់ ត្រូវបានសម្លាប់៕