(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៣ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១នាក់ ខណៈអ្នកជាសះស្បើយ១នាក់
២៖ សហរដ្ឋអាមេរិក ប្រកាសបញ្ជូនយន្ដហោះចម្បាំង និងនាវាចម្បាំងបន្ថែម ទៅកាន់តំបន់មជ្ឈិមបូព៌ា
៣៖ ក្រសួងការបរទេស បង្ហាញលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២
៤៖ សហរដ្ឋអាមេរិក បង្ហាញក្ដីព្រួយបារម្ភ ពីស្ថានការណ៍វិវត្តន៍ក្នុងប្រព័ន្ធច្បាប់ ក្រោយការបោះឆ្នោតនៅប្រទេសថៃ
៥៖ គ.ជ.ប ដឹកជញ្ជូនសម្ភារ ឯកសារសំខាន់ៗ ចេញពីឃ្លាំង គ.ជ.ប ដើម្បីទៅប្រគល់ជូនតាមគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង២៥
៦៖ នាវាមុជទឹកបំពាក់មីសុីលនុយក្លេអ៊ែរអាមេរិក ទៅដល់កូរ៉េខាងត្បូងជាលើកដំបូង គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០
៧៖ រាជរដ្ឋាភិបាល៖ ដើម្បីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ, មិនដំឡើងថ្លៃអគ្គិសនីឡើយ ទោះបីត្រូវខាតបង់រាប់រយលានដុល្លារក្នុង១ឆ្នាំក្តី !
៨៖ លោក ស៊ី ជិនពីង ជំរុញឱ្យអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ លើកកម្ពស់ទំនាក់ទំនងជាមួយចិន
៩៖ បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃ១៨ ខែកក្កដា ការឆ្លងតំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ មានការប្រែប្រួលតិចតួច ខណៈអ្នកឆ្លងមានចំនួនជាង៣៦.២លាននាក់
១០៖ កងទ័ពអាកាសអ៊ុយក្រែន អះអាងពីការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលលើភាគខាងត្បូង និងភាគខាងកើតប្រទេស
១១៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩ បានចំនួន ១៥,៣០២,៨១២នាក់, ដូសទី៣ចំនួន ១០,៧២២,៨១១នាក់, ដូសទី៤ចំនួន ៥,៣១២,៨៩៦នាក់, ដូសទី៥ចំនួន ១,៩៦៣,៨២១នាក់ និងដូសទី៦ចំនួន ៤៨៨,៨៥៤នាក់ (គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣)
១២៖ កោះតៃវ៉ាន់កំពុងសម្លឹងរកទិញ ប្រព័ន្ធការពារដែនអាកាស NASAMS ពីសហរដ្ឋអាមេរិក
១៣៖ ខេត្តចំនួន៦បន្ថែមទៀត គ្រោងត្រូវប្រកាសជាខេត្តអស់មីន នៅក្នុងឆ្នាំ២០២៣
១៤៖ ប្រទេសចិន បំបែកកំណត់ត្រាសីតុណ្ហភាពក្តៅខ្លាំងរហូតដល់ ៥២.២អង្សាសេនៅពាក់កណ្តាលខែកក្កដានេះ
១៥៖ រាជរដ្ឋាភិបាល កំណត់យកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥
១៦៖ ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឱ្យធ្វើកំណែទម្រង់ប្រព័ន្ធឆ្លើយតបគ្រោះមហន្តរាយ ដើម្បីទប់ទល់វិបត្តិអាកាសធាតុអាក្រក់ៗ
១៧៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បង្ហាញទិដ្ឋភាពច្បាប់២ចំណុច លើករណីញុះញង់ឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត, គណបក្សភ្លើងទៀន ដែលពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៉ី អាចប្រឈមមុខនឹងទោសទណ្ឌ
១៨៖ វិភាគអន្តរជាតិ៖ តើសេណារីយ៉ូអ្វីនឹងកើតឡើង ក្នុងការបោះឆ្នោតរើសនាយករដ្ឋមន្ត្រីថៃ ជុំទី២?
- ព័ត៌មាន Fresh News Plus
១៖ Meta មិនអនុញ្ញាតឱ្យប្រជាជនអឺរ៉ុបចូលប្រើ Threads បើទោះបីតាមរយៈ VPN ក៏ដោយ
២៖ ក្រុមហ៊ុន Netflix មានគម្រោងធ្វើភាពយន្តឯកសារ ពីក្រុមបាល់ទាត់នារីអាមេរិក នៅក្នុងព្រឹត្តិការណ៍ «Women's World Cup 2023»
៣៖ រុស្ស៊ីហាមមន្រ្តីក្នុងជួររដ្ឋាភិបាលទាំងអស់មិនឱ្យប្រើប្រាស់ឧបករណ៍របស់ Apple បន្តទៀតនោះទេ
៤៖ តារាសម្ដែង និងអ្នកនិពន្ធនៅហូលីវូដ រួមគ្នាធ្វើកូដកម្មខាងក្រៅអគារ Netflix ដើម្បីទាមទារការដំឡើងប្រាក់ឈ្នួល
៥៖ Betis ខ្ចីជើងខ្សែបម្រើ Marc Roca មកពីក្លិប Leeds United
៦៖ Son ថា លោកចង់លេងឲ្យ Spurs ជាងផ្លាស់ទៅលេងឲ្យក្លិបនៅអារ៉ាប៊ីសាអូឌីត
៧៖ កីឡាកម្ពុជា ១២ប្រភេទ នឹងបន្ដចេញទៅហាត់នៅចិនខែក្រោយ ដើម្បីគោលដៅធំៗពីរ