(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧត្តុនិយម នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២៣។ នេះបើតាមតារាងការងារបង្កបង្កើនផល ដែលបណ្តាញព័ត៌មាន Fresh News។

តាមតារាងតួលេខក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថា សម្រាប់ការងារបង្កបង្កើនផលស្រូវវស្សាឆ្នាំ២០២៣ គឺទទួលបានចំនួន២,២០២,៩៧៣ហិកតា ស្មើនឹង៨៤.៣២ភាគរយ៕