(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើកប្រតិបត្តិការ បង្ក្រាបទីតាំងហ្គេមបាញ់ត្រី និងល្បែងសីុសង ដោយធ្វើឃាត់ខ្លួន២៩នាក់ ដកហូតថ្នាំញៀន១៣កញ្ចប់ និងទូហ្គេមចំនួន៧គ្រឿងជាបន្តបន្ទាប់នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០១៦ នៅចំណុច ផ្លូវរថភ្លើង ស្ថិតក្នុង ភូមិទូលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
មន្ត្រីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា បន្ទាប់ពីមានពី មានការសម្របសម្រួលច្បាប់ពីលោក គួច គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើកប្រត្តិបត្តិការបង្ក្រាបល្បែងសីុសងប្រភេទហ្គេមបាញ់ត្រីដោយឃាត់ខ្លួនអ្នកញៀនល្បែង២៩នាក់ដកហូតបានទូហ្គេមចំនួន៧គ្រឿង និងថ្នាំញៀន១៣កញ្ចប់។
បច្ចុប្បន្ន អ្នកញៀនល្បែងទាំង២៩នាក់រួមជាមួយវត្ថុតាង ត្រូវ បានបញ្ជូនទៅឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿងចាត់ការតា មនិតិវិធីនៃផ្លូវច្បាប់៕