(បាត់ដំបង)៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ភ្លាមៗ បន្ទាប់ពីស្រវឹងស្រាបង្កជាហិង្សាវាយប្រពន្ធបណ្តាលឱ្យស្លាប់កាល ពីវេលាម៉ោងប្រមាណ០១និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួចនាំខ្លួនមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តដើម្បីចាត់ការបន្តតាមច្បាប់។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលខេត្ត បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ០១ និង៣០នាទីនៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណី អំពើហិង្សាក្នុងគ្រួសារ (បទឃាតកម្ម) មួយកើតឡើងបង្ក ដោយជនសង្ស័យឈ្មោះ ជា សុភាព អាយុ៣១ឆ្នាំជាប្ដី បានយកដំបងឫស្សីវាយជនរងគ្រោះឈ្មោះឆូយ វន ជាប្រពន្ធ អាយុ៤៨ឆ្នាំ ចំនួន៣០ដំបង បណ្ដាលឱ្យរបួសពេញដងខ្លួន និងបែកសាច់ស្មងជើងទាំងសងខាងបណ្ដាលឱ្យស្លាប់ភា្លមៗនៅកន្លែងកេីតហេតុតែម្ដង។
នៅពេលកេីតហេតុភ្លាមអនុវត្តតាមបបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល ដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុះទៅឃាត់ខ្លួនជនសង័្សយជាប្តីនេះយកមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរបានចម្លើយសារភាពរបស់ជនសង្ស័យ។
លោកស្នងការ បានបញ្ជាឱ្យសមត្ថកិច្ចការិយាល័យជំនាញសាងសំណុំរឿងបញ្ជូនជនសង័្សយ
ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ឯសពបានប្រគល់ជូនក្រុមគ្រួសារដែលជាកូនរស់នៅឯស្រុកថ្មគោល ចាត់ចែងធ្វេីបុណ្យតាមប្រពៃណី៕