(បាត់ដំបង)៖ ក្រុមការងារបក្សចុះជួយសង្កាត់ចំការសំរោង ក្រុងបាត់ដំបង សកម្មជនបក្ស សមាជិកបក្ស យុវជនបក្ស នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ បាននាំគ្នាចុះពិនិត្យ និងចុះតាមខ្នងផ្ទះ ដើម្បីបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោត ដើម្បីឱ្យចេះចាំស្ទាត់ បានត្រឹម​ត្រូវនៅភូមិសាស្រ្តសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

នាក្នុងឱកាសនោះ ក្រុមការងារ បានថ្លែងអំណរគុណសមាជិក​ និងផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្ត កសាង អភិវឌ្ឍន៍ ប្រទេសជាតិ និងបង្ហាញពីសមិទ្ធផលនានា ដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានកន្លងមកក្រោមការដឹករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរជនជាច្រើនទៀតតាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន។

ប្រជាពលរដ្ឋនៅសង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ មានការរីកចម្រើនបន្ថែមទៀត នៅតាមទីក្រុងនិងជនបទ នៅគ្រប់មូលដ្ឋាន។

បន្ថែមពីនេះ ក្រុមការងារបានអំពាវនាវឱ្យសមាជិកគណបក្សទាំងអស់ទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានទាំងអស់គ្នា​ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅចុងក្រោយគេស្រួលចំណាំ និងរូបទេវតាបាចផ្កាជានិមិត្តសញ្ញាទៀតផង៕