(ព្រះសីហនុ)៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន ១៨ខ្នងផ្ទះ បានរងការខូចខាត ដោយសារខ្យល់កន្ត្រាក់ នៅមូលដ្ឋានឃុំចំនួន៥ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ខ្យល់កន្រ្តាក់មួយកើតឡើង បណ្ដាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ និងដំបូលសាលារៀន ចំនូន០៥ឃុំដូចខាងក្រោម៖
ទី១៖ ឃុំបឹងតាព្រហ្ម ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិបឹងជុំ ០១ខ្នងផ្ទះ និងភូមិបឹងតាព្រហ្ម ០១ខ្នងផ្ទះ ខូចខាតដំបូលផ្ទះសង្ក័សីចំនួន ២៣សន្លឹក។
ទី២៖ ឃុំសាមគ្គី ប៉ះពាល់ផ្ទះប្រជាពលរដ្ឋបឹងរាំងចំនូន៥ខ្នងផ្ទះ ខូចខាត ដំបូលផ្ទះសង្ក័សីចំនួន៤១សន្លឹក ស៊ីប្រូចំនួន០៨សន្លឹក។
ទី៣៖ ឃុំអណ្ដូងថ្ម ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិបន្ទាយប្រិយចំនូន០២ ខ្នងផ្ទះ ខូចខាតដំបូលផ្ទះសង្ក័សីចំនួន៤៥សន្លឹក។
ទី៤៖ ឃុំទួលទទឹង ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងភូមិទួលទទឹង១ ចំនួន០៤ខ្នងផ្ទះ ភូមិទួលទទឹង៣ ចំនួន០៥ខ្នងផ្ទះ ខូចខាត ដំបូលផ្ទះសង្ក័សីចំនួន៥៧សន្លឹក។
និងទី៥៖ ឃុំទួលទទឹង ប៉ះពាល់ដំបូលសាលារៀន ស្ថិតក្នុងភូមិត្រពាំងគា ខូចខាត ដំបូលស័ង្កសី១៨សន្លឹក (ប្រវែង៦,៤ម៉ែត្រ) -ផ្លានចំនួន១០ដើម (ប្រវែង១០ម៉ែត្រ) ជើងសេះខូចចំនួន០៣ដើម (ប្រវែង៦,៥ម៉ែត្រ)៕