(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារចុះជួយស្រុកកងមាស និងលោក យូ ស៊ុនឡុង អនុប្រធានក្រុមការងារចុះជួយស្រុកកងមាស នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារបន្តយុទ្ធនាការឃោសនាបោះឆ្នោត និងជួបសំណេះសំណាលសមាជិកសមាជិកាបក្ស នៅឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម។

ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយសមាជិកបក្ស លោកបណ្ឌិតសភាចារ្យ រួមជាមួយក្រុមការងារបានផ្សព្វផ្សាយ ពីគោលនយោបាយដឹកនាំសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលគួរជាទីមោទន ដែលគណបក្សប្រជាជនកម្ពុជាបានកសាងជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជាកន្លងមក។

ក្រុមការងារបានបង្រៀនអំពីរបៀបគូសសន្លឹកឆ្នោត ឱ្យបានត្រឹមត្រូវស្របតាមការណែនាំ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ ជាសន្លឹកឆ្នោតបានការគាំទ្រគណបក្សប្រជាជនកម្ពុជា។

លោកបណ្ឌិតសភាចារ្យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតគ្រប់ៗគ្នា ដែលប្រព្រឹត្តទៅចាប់ពីម៉ោង ៧៖០០ព្រឹក រហូតដល់ម៉ោង ៣៖០០រសៀល នាថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេស សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តថែរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងដើម្បី បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧៕