(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣នេះ អាជ្ញាធរមីន គ្រោងប្រកាសខេត្តចំនួន៦ ដែលគ្មានមីន គឺខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។
ការឱ្យដឹងបែបនេះរបស់ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងនៅក្នុងសន្នីសីទសារព័ត៌មានព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។ លោកការងារបោសសំ អាតមីននេះបានរកឃើញគ្រាប់រំសែវរាប់លានគ្រាប់ក្នុង នោះមានគ្រាប់មីន ប្រឆាំងមនុស្សជាង១,១៧៥,០០០គ្រាប់, គ្រាប់មីនប្រឆាំងរយថន្ត ក្រោះមានជាង ២៦,២២២គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣,០៧០,៥២៦គ្រាប់។ គ្រាប់មីននេះ ហើយដែលសម្លាប់មនុស្ស និងធ្វើឱ្យប្រជាពលរដ្ឋ ពិការភាពជាង៦ម៉ឺន ៥ពាន់នាក់។
ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា ជាង៣០ឆ្នាំមកនេះ កម្ពុជាទទួលជោគជ័យយ៉ាងធំធេងក្នុងការងារបោសសម្អាត គ្រាប់មីនលើទឹកដីជាង ២ ៧៩៤ គីឡូម៉ែត្រ ការ៉េ ដែលជាទឹកដីធំជាងគេក្នុងពិភពលោក បើធៀប នឹងប្រទេសជាង៣០ ដែលមានទឹកដីមានគ្រាប់មីនដូចគ្នា។
ទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងថា គ្រាប់មីន និងគ្រាប់ជាតិផ្ទុះផ្សេងទៀតដែលបានរកឃើញ សរុបប្រមាណជាង៤លានគ្រាប់ ហើយត្រូវបានកម្ទេចចោលទាំងស្រុងលើទឹកដីកម្ពុជា ហើយវាមិន អាចធ្វើឱ្យមានបញ្ហាដល់ ប្រជាពលរដ្ឋទៀតទេ។ ដីដែលបានដោះគ្រាប់រួច បានប្រគល់ជូនប្រជា ពលរដ្ឋធ្វើស្រែចម្ការមានជាង ២,៧៩៤ម៉ែត្រឡា ជាដីដែល សុវត្ថិភាពយូរអង្វែង។
ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា លទ្ធផលបោសសម្អាត មីនចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រោមការផ្តល់ជំនួយដូចជាប្រទេសអូស្ត្រាលី ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវេស ចិន អៀឡង់ នូវែលសេឡង់ សាធារណរដ្ឋកូរ៉េ ហុងគ្រី ឥណ្ឌា កាណាដា អង្កការសហប្រជាជាតិ សហភាពអឺរ៉ុប អេស្ប៉ាញ ស៊ុយអែត អូទ្រីស ប៊ែលហ្សិក បារាំង ហូឡង់ ហុងគ្រី និងដាណាម៉ាក់ ព្រមទាំងមូលនិធិ អង្កការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជន។
យ៉ាងណាក្តីលោក លី ធុជ ក៏បានឱ្យដឹងថា ផែនការបោសសម្អាតមីនឆ្នាំ២០២៤-២០២៥ លើកផ្ទៃដី៣៥៨គីឡូម៉ែត្រការ៉េ ត្រូវការថវិកា ៧៨លានដុល្លារ។ ផ្ទៃដីមានមីននេះ មិនទាន់រាប់បញ្ចូលនូវចម្ការមីនថ្មីៗដែលប្រតិបត្តិករជាតិ អន្តរជាតិបន្តរកឃើញជាបន្តបន្ទាប់ ដោយកំពុងបញ្ជូនមកអាជ្ញាធរមីនដើម្បីត្រួតពិនិត្យ និងវាយតម្លៃ។
គួរបញ្ជាក់ថា ទាក់ទិននឹងការងារបោសសម្អាត់មីននេះ បើរបាយការណ៍របស់ អាជ្ញាធរមីន បានឱ្យដឹងថា អ្នកដោះមីនបានជួបគ្រោះថ្នាក់ក្នុងប្រតិបត្តិការបោសសម្អាតមីន ក្នុងនោះបានបាត់បង់អាយុជីវិត ពិការភាព និងរបួសសរុប ១៥៥នាក់ ក្នុងនោះបាត់បង់អាយុជីវិតចំនួន ៣១នាក់។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីកន្លងមក បានប្រកាសថា ដើម្បីឱ្យឆ្នាំ២០២៥ កម្ពុជាគ្មានគ្រាប់មីនការផ្តល់ដីដោយសុវត្ថិភាព និងដោយស្នាម ញញឹម សម្តេចបានអំពាវនាវដល់សប្បុរសជនមេត្តាបន្តចូលរួមឧបត្ថម្ភទៅតាមលទ្ធភាពក្នុង ការងារដោះមីន៕