(កណ្ដាល)៖ ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង នៅភូមិស្វាយអាត់កណ្តាល ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចដោយប្រើប្រាស់ឡានទឹកអស់៣គ្រឿង ទើបអាចពន្លត់បានជាស្ថាពរ។ ករណីអគ្គិភ័យនេះបានកើតើងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

នគរបាលបានឱ្យដឹងថា ករណីខាងលើនេះមិនបណ្ដាលឱ្យគ្រោះដល់អាយុជីវិតមនុស្សសត្វឡើយ។

តាមរបាយការណ៍បានបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះទី១៖ ឈ្មោះ ញ៉ ងួន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ហៃ គឹមស្រៀន អាយុ៥២ឆ្នាំ មានទីលំនៅភូមិកើតហេតុ។ ប្រភេទសំណង់ ផ្ទះសង់អំពីឈើលើថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហ៊ុំ ០៨ម៉ែត្រ គុណ១២ម៉ែ្រត ឆេះខូចខាតទាំងស្រុង។

ម្ចាស់ផ្ទះរងគ្រោះទី២៖ ឈ្មោះ ជា គឹមឡេង ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុ។ ប្រភេទសំណង់ ផ្ទះសង់អំពីឈើលើថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហ៊ុំ ០៧ម៉ែត្រ កុណ០៩ម៉ែ្រត ឆេះខូចខាតបន្តិចបន្តួច។

និងម្ចាស់ផ្ទះរងគ្រោះទី៣៖ ឈ្មោះ ញិល សុខ ភេទប្រុស អាយុ៨២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកើតហេតុ។ ប្រភេទសំណង់ ផ្ទះសង់អំពីឈើលើថ្មក្រោម ជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង ទំហ៊ុំ ០៦ម៉ែត្រ គុណ០៨ម៉ែ្រត ឆេះខូចខាតបន្តិចបន្តួច៕