(កំពង់ចាម)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ អ្នកឧកញ៉ាបណ្ឌិត​ លី​ សាម៉េត​ ទីប្រឹក្សាផ្ទាល់​ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល ជាមួយអាជីវករ ដែលបាននិងកំពុងធ្វើអាជីវកម្មលក់ដូរទំនិញរបស់ខ្លួន ដើមី្បក្តាប់នូវរាល់បញ្ហាមួយ ចំនួនរបស់អាជីវករ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយបងប្អូនអាជីវករ នៅផ្សារសាមគ្គី ខេត្តកំពង់ចាម។

អ្នកឧកញ៉ាបណ្ឌិត​ បានសំណូមពរឲ្យសមត្ថកិច្ចមូលដ្ឋាន និង គណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ជួយធ្វើការជួយសម្រួលលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និង ប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឲ្យ បានល្អ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឲ្យមានការកកស្ទះទៀតផង ។

អ្នកឧកញ៉ាបណ្ឌិត​ បានលើកផងដែរថា ផ្សារសាមគ្គីនេះ កើតឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចបានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈទៀតផង ។ ម៉្យាងទៀត ផ្សារនេះ ក៏ជាទីកន្លែងបំពេញតម្រូវការរបស់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ ។

អ្នកឧកញ៉ាបណ្ឌិត ក៏បានជម្រុញដល់ប្រជាពរដ្ឋ​ និងអាជីវករ​ ទាំងអស់សូមអញ្ជើញបោះឆ្នោតឲ្យបានគ្រប់គ្នា​នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជន ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នាអាណត្តិទី ៧ និង ប្តេជ្ញាចិត្តគាំទ្រ លោកបណ្ឌិត​ ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដោយលោកបណ្ឌិត ជាបញ្ញវន្តដែលមានចំណេះដឹងយ៉ាងខ្ពងខ្ពស់លើផ្នែក យោធា សេដ្ឋកិច្ច និងនយោបាយ ដែលលោកសិក្សាមកពីបរទេស ៕