(ភ្នំពេញ)៖ តាមរយៈវីដេអូខ្លីដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម Facebook និង Telegram នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការអភិវឌ្ឍន៍ណាមួយ ត្រូវយកចិត្តទុកដាក់ទៅលើការផ្តល់ឱកាស និងអត្ថប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកនៅក្នុងមូលដ្ឋានតែម្តង។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការអភិវឌ្ឍន៍តែងតែមានការប៉ះពាល់ ប៉ុន្ដែការប៉ះពាល់ ត្រូវគិតគូរពីប្រជាពលរដ្ឋ, ការដោះស្រាយគោលនយោបាយ ដោយមិនមែនធ្វើតែល្អមើលនោះទេ៕