(បន្ទាយមានជ័យ)៖ លោកតា​ ម៉ក់ ហឺន រួមជាមួយលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ចៅសង្កាត់ និងមន្ត្រីអមដំណើរជាច្រើនាក់ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នោះ ចុះ​ជួបសំណេះសំណាលជាមួយសមាជិកបក្ស និងបង្រៀនគូសសន្លឹកឆ្នោត​ ​នៅក្នុងសង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងនៅសង្កាត់និមិត្ត ក្នុងស្រុកអូរជ្រៅ។

ក្នុងពិធីនោះសំណេះសំណាលនោះ លោក អ៊ុំ រាត្រី បានថ្លែងថា កន្លងមកគណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព និងបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ក្នុងក៏បានគិតគូរអំពីសុខទុក្ខ និងសុខុមាលភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់នូវជំនួយផ្នែកគាំពារសង្គមជាដើម។

លោក អ៊ុំ រាត្រី​ បានបន្ដថា ជាក់ស្តែងនៅក្នុងខេត្តបន្ទាយមានជ័យនេះ នៅតាមមូលដ្ឋានឃុំ សង្កាត់ ដែលពីមុនពុំធ្លាប់មានអ្វីសោះ ឥឡូវត្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងមានដូចជា ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធទឹក ភ្លើង រោងចក្រ សហគ្រាស និងសមិទ្ធផលនានាជាច្រើនទៀត ដែលបម្រើឱ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក អ៊ុំ រាត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ អញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» មានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត និងសូមគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោតរបស់បងប្អូនផងដែរ។

ក្នុងនោះលោក អ៊ុំ រាត្រី បានបញ្ជាក់ថា មុនទៅបោះឆ្នោតប្រជាពលរដ្ឋត្រូវមានឯកសារ ដូច​ជាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យដឹង​ពី​ពេល​វេលា​ទៅ​បោះបោះឆ្នោត នៅក្នុងការិយាល័យ​បោបោះឆ្នោ របៀប​គូស​សន្លឹក​ឆ្នោតឱ្យបានត្រឹមត្រូវ សមាជិកបក្ស ជូន​ដំណឹងឱ្យដល់កូន​ក្មួយ​ ចៅៗ​ នៅ​ឆ្ងាយ​ៗត្រៀម​ឯកសារ​មក​បោះ​ឆ្នោត​ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នា៕