(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សមួយ ក្នុងចំណោមគណបក្សទាំង១៨ ដែលបានស្នើសុំ ទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួន ឃោសនារកសម្លេងឆ្នោតក្នុងរាជធានីភ្នំពេញ។

ដូច្នេះដើម្បីបញ្ច្រៀសការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរយានយន្ដគ្រប់ប្រភេទជាបណ្ដោះអាសន្នតាមតម្រាយផ្លូវដូចខាងក្រោម៖