(កណ្ដាល)៖ លោក ទឹម សាវឿន ប្រធានយុវជនប្រចាំខេត្តណ្ដាលរបស់អតីតគណបក្សសង្រ្គោះជាតិ និងគណបក្សភ្លើងទាន អស់ជំនឿលើទណ្ឌិត សម រង្ស៉ី សម្រេចសុំចូលរួមជីវភាណនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ការសម្រេចចូលរួមជីវភាពនយោបាយនេះ ក៏ព្រោះលោកបានឃើញពីគុណសម្បត្តិរបស់សម្ដេចតេជោ ហ៊ុន សែន ដែលខិតខំកសាងប្រទេសជាតិពីផេះផង់ មកស្គាល់ពីការរីកចម្រើន ពិសេសគឺប្រទេសជាតិមានសុខសន្តិភាព និងអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅចូលរួមបោះឆ្នោត និងគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ហើយកុំជឿទៅលើការញុះញង់របស់ក្រុមអគតិមួយចំនួន។
ថ្លែងក្នុងកិច្ចសម្ភាសជាមួយភ្នាក់ Fresh News ប្រចាំខេត្តកណ្ដាល លោក ទឹម សាវឿន បានលើកឡើងថា លោកធ្លាប់បានបម្រើទណ្ឌិត សម រង្ស៊ី រាប់ឆ្នាំមកហើយ តែឃើញថាគ្មានចំណុចណាដែលអាចទៅមុខរួចសោះ ហើយរលាយបក្សថែមទៀត ដឹកនាំយូរយូរទៅកាន់តែអស់អ្នកគាំទ្រ រីឯសម្ដេចតេជោ ហ៊ុន សែន វិញ គិតតែខំកសាង្រទេសជាតិឲ្យរីកចម្រើនឡើង ប្រទេសជាតិសម្បូរសប្បាយ រីករាយ ប្រជាជនមានសេចក្ដីសុខ និងមានជីវភាពកាន់តែធូរធារឡើង
ខាងក្រោមនេះជាវីដេអូរបស់អតីតសកម្មជនគណបក្សភ្លើងទៀន ប្រឆាំងខេត្តកណ្ដាល៖