សម្ដេច ហេង សំរិន បានវិលត្រឡប់មកដល់កម្ពុជាវិញហើយ នៅព្រឹកមិញ បន្ទាប់ពីបំពេញទស្សនកិច្ចនៅចិន ៥ថ្ងៃ
29-07-2016 15:43
(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ហើយនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនរយៈពេល ៥ថ្ងៃ។
ដំណើរទស្សនកិច្ចនៅប្រទេសចិននេះ សម្តេច ហេង សំរិន បានដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជា មួយបណ្តាមេដឹកនាំជាន់ខ្ពស់រដ្ឋាភិបាល និងសភាចិន ដោយទទួលបានលទ្ធផលជាផ្លែផ្លាល្អប្រសើរជាច្រើន។
សូមជំរាបថា សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិនហើយ ដែលជាទស្សនកិច្ចរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ៕