(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១១ករណី ក្នុងនោះករណីប្រើប្រាស់១ករណី, ជួញដូរ៤ករណី និងដឹកជញ្ជូនរក្សាទុក៦ករណី ដោយឃាត់ខ្លួនជនសង្ស័យ២២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៤,០៦៦ករណី ឃាត់មនុស្ស ៩,៧៥៦នាក់ (ស្រី៦២១នាក់)៕