(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,៣០២,៨១២នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៩៨,៧១១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៥២,២៩៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,១០៤,៨៤២នាក់
៤៖ អាយុ៥ឆ្នាំ ៤៣៦,៣០១នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៥១០,៦៦៣នាក់
ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣មានចំនួន ១០,៧២២,៨១១នាក់, ដូសទី៤ចំនួន ៥,៣១២,៨៩៦នាក់, ដូសទី៥ចំនួន ១,៩៦៣,៨២១នាក់ និងដូសទី៦ចំនួន ៤៨៨,៨៥៤នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕