(កំពង់ធំ)៖ លោក ឃឹង នុភាព ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទសំបូរ បានបន្តចុះមូលដ្ឋានជួបសួរសុខទុក្ខ សមាជិកបក្ស និងបង្រៀនគូសសន្លឹកឆ្នោតដល់ប្រជាពលរដ្ឋ នៅឃុំគោលនិងឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ប្រមាណជិត៥០០នាក់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។
លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាការពារសុខសន្តិភាព បូរណភាពទឹកដី និងការអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយមានអ្នកដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត គឺសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោកបានណែនាំដល់ប្រធានក្រុមបក្សទាំងអស់ ត្រូវគ្រប់គ្រងសមាជិកបក្សត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់អត្តសញ្ញាណឱ្យបានត្រឹមត្រូវ និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នាជាសន្លឹកឆ្នោតបានការ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលនាំមកនូវសន្តិភាព និងថែរក្សាបានសុខសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ។
លោក ឃឹង នុភាព បញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដូច្នេះទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត ៕