(ភ្នំពេញ)៖ ទណ្ឌិត សម រង្ស៉ី រួមទាំងមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម១៦នាក់ផ្សេងទៀត នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបាន គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី២០-២៥ឆ្នាំ។
គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) នៅថ្ងៃទី១៧ ខែកក្កដានេះ បានបើកសវនាការលើបណ្តឹងប្តឹងបុគ្គលជាមេក្លោងក្រុមប្រឆាំងជ្រុលនិយម ដែលដឹកនាំចលនាញុះញុង់ ឲ្យបំផ្លាញសន្លឹកឆ្នោត ចំនួន១៧រូប ក្នុងនោះ PEC បានសម្រេចដូចតទៅ៖
១៖ សម រង្ស៉ី សុំណុំរឿងលេខ001
- ពិន័យជាប្រាក់ចំនួន២០លានរៀល
- លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោតចំនួន២៥ឆ្នាំ
២៖ សេង ម៉េងប៉ុនរ៉ុង សុំណុំរឿង០០២
- ពិន័យជាប្រាក់ចំនួន១០លានរៀល
- លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ
៣៖ សោ ចាន់ដេត , គង់ សភា , ហេងដាណារ៉ូ សុំណុំរឿងលេខ003
- ពិន័យជាប្រាក់ចំនួន១០លានរៀល
- លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ
៤៖ ឈ្មោះ គឹម សុខ , ឆាម ឆានី សុំណុំរឿងលេខ004
- ពិន័យជាប្រាក់ចំនួន១០លានរៀល
- លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ
៥៖ មូរ សុខហួរ ,ឡុង រី , ហូរ វ៉ាន់ ,អេង ឆៃអ៊ាង , នុតរំដួល , រិន រដ្ឋ , ភាន់ រិទ្ធី , ឆឺយ ឧត្តមរស្មី, នាង សុឃុន , ម៉ៅ វិបុល សំណុំរឿងលេខ 005
- ពិន័យជាប្រាក់ចំនួន១០លានរៀល ក្នុងម្នាក់ៗ
- លុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធឈរឈ្មោះអោយគេបោះឆ្នោតចំនួន២០ឆ្នាំ ដូចគ្នា។