(ភ្នំពេញ)៖ លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌបឹងកេងកង នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះសំណេះសំណាល សួរសុខទុក្ខ និងបង្រៀនពីរបៀបគូសសន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវ ជូនបងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ដែលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សាខាបក្សភូមិ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ក្នុងពិធីនេះ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ប្រាក់ ម៉ាលី អនុប្រធានប្រចាំការគណបក្សសង្កាត់បឹងកេងកងទី១ និងសមាជិក សមាជិកាគណបក្សសង្កាត់បឹងកេងកងទី១ និងសាខាបក្សភូមិ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោក សុខ សម្បត្តិ ក៏បានអំពាវនាវពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។

ទន្ទឹមគ្នានេះ លោក សុខ សម្បត្តិ បានប្រាប់ដល់ប្រជាពលរដ្ឋ អំពីការប្រកាសគាំទ្រយ៉ាងពេញទំហឹង សម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់នីតីកាលទី ៧ និងអាណត្តិបន្តបន្ទាប់ ព្រមទាំងបានប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន សម្រាប់អនាគត៕