(កណ្តាល)៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល បានដឹកនាំក្រុមការងារចុះជួយឃុំ គណបក្សស្រុក គណបក្សឃុំ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងឃុំព្រែករៃ ស្រុកល្វាឯម។
លោក នុត ពុធដារ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ និងដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕