(ភ្នំពេញ)៖ ពិតជាមានសមត្ថភាព និងគួរឲ្យកោតសរសើរណាស់ ដោយសិស្សឆ្នើមកម្ពុជាចំនួន ២រូប បានឈ្នះមេដាយមាស ពីការប្រឡងគណិតវិទ្យាអន្តរជាតិពិភពលោក (Copernicus Olypaid 2023) នៅសហរដ្ឋអាមេរិក។
សិស្សឆ្នើមទាំងពីរ គឺ ម៉េង គុណលី រៀនថ្នាក់ទី៥ និង ម៉េង ឡាយស៊ុន រៀនថ្នាក់ទី៩។ ការប្រឡង ត្រូវបានរៀបចំឡើង នៅសាកលវិទ្យាល័យ Columbia University ទីក្រុង New York ។
ការប្រកួត Copernicus Olympiad 2023 ត្រូវបានធ្វើឡើងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩-១៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេក្ខជនមកពីប្រទេសចំនួន ២៣ប្រទេស។
សូមជម្រាបថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កម្ពុជាអភិវឌ្ឍន៍ និងរីកចម្រើនស្ទើរគ្រប់វិស័យ ដែលវិស័យទាំងនោះកំពុងមានវឌ្ឍនភាពរីកចម្រើន ស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ ហើយក្នុងនោះវិស័យអប់រំរបស់កម្ពុជា បាននិងកំពុងវិវឌ្ឍទៅមុខយ៉ាងលឿន មិនចាញ់ប្រទេសនានា លើពិភពលោកឡើយ៕