(កណ្ដាល)៖ កាលពីនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោកបណ្ឌិត ម៉ៅ ភិរុណ សមាជិកគណៈកម្មាធិការកណ្តាល​គណបក្សប្រជាជនកម្ពុជា​, ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ខេត្តក​ណ្តាល​ និងជាប្រធានក្រុមការងារ​គណបក្សចុះ​មូល​ដ្ឋាន​ក្រុង​តាខ្មៅ​ បានដឹកនាំដង្ហែរក្បួនយុទ្ធនាការបោះឆ្នោតទ្រង់ទ្រាយធំ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

ក្នុង្បួនដង្ហែនេះ គេសង្កេតឃើញពីភាពស្វាហាប់ ក្លេវក្លារបស់យុវជន សមាជិកទាំងអស់ បានស្រែកជ័យឃោសយ៉ាងកក្រើករន្ទឺ ដែលបង្ហាញពីកម្លាំរួបរួមសាមគ្គីគ្នាបានល្អរបស់សមាជិកបក្ស ហើយក៏ជាសក្ខីកម្មបង្ហាញឲ្យឃើញ ពីសន្ទុះ នៃការគាំទ្ររបស់ពលរដ្ឋមកចំពោះគណបក្សប្រជាជនកម្ពុជាផងដែរ ដែលបានខិតខំតស៊ូរំដោះប្រទេស ដឹកនាំពីបាតដៃទទេ រហូតដល់មានការរីកចម្រើនដូចសព្វថ្ងៃនេះ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។

មុនពេលដឹកនាំក្បួនដង្ហែក្នុងយុទ្ធនាការឃោសនាបោះឆ្នោតលោកបណ្ឌិត បានផ្ដាំផ្ញើឱ្យសមាជិក និងប្រជាពលក្នុងក្រុងតាខ្មៅទាំងអស់ សូមថែទាំងសុខភាពឱ្យល្អ និងបានអំពាវនាវដល់បងប្អូនជនរួមជាតិ សមាជិក សមាជិកា គណបក្សប្រជាជនទាំងអស់ ដែលបានមើលឃើញច្បាស់នូវសកម្មភាពសមិទ្ធិផល និងកម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់របស់ខ្លួនកុំបីអាក់ខាននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំង សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕