(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំបូកសរុបការងារយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល១៥ថ្ងៃ និងលើកទិសដៅការងារបន្តរហូតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ដោយបានពិភាក្សាលើ៖ ការធ្វើ ឯ.អ សម្រាប់អ្នកមិនមានឯកសារគ្រប់គ្រាន់សម្រាប់បោះឆ្នោត, ការងារឃោសនាបោះឆ្នោតបន្តដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣, ការបណ្តុះបណ្តាល់ភ្នាក់ងារ គណបក្សប្រជាជនកម្ពុជា និងការត្រៀមរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ប្រធាន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រះស្រែ, តំណាងគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រុងឧដុង្គម៉ែជ័យ, គណៈកម្មាធិការបក្សសង្កាត់ និងក្រុមសាខាបក្សភូមិទាំង១៨ នៃសង្កាត់ព្រះស្រែ៕