(តាកែវ)៖ លោកបណ្ឌិត ស៊ូ ភិរិន្ទ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបូរីជលសារ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយគោលនយោបាយ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល ជាមួយសមាជិកបក្សតាមខ្នងផ្ទះ នៅក្នុងមូលដ្ឋានឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវ។

ថ្លែងនាឱកាសនោះ លោកបណ្ឌិត ស៊ូ ភិរិន្ទ បានណែនាំប្រជាពលរដ្ឋ និងសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវពិនិត្យមើលអត្តសញ្ញាណប័ណ្ណរបស់ខ្លួន និងសមាជិកគ្រួសារ ប្រសិនបើមានការបាត់បង់ ខូចខាត ឬនិងទិន្នន័យលើបញ្ជីបោះឆ្នោត សូមធ្វើឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត (ឯ.អ) ឱ្យបានទាន់ពេលវេលា ដើម្បីមានសិទ្ធិទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងមុខ។

ជាមួយគ្នានេះ ក្រុមការងារក៏បានបង្រៀនរបៀបគូស សន្លឹកឆ្នោត ជូនដល់សមាជិក សមាជិកាគណបក្សផងដែរ។

លោកបណ្ឌិត ស៊ូ ភិរិន្ទ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា និងស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត៕