(អ៊ីស្តង់ប៊ុល)៖ ក្រុមប្រឹក្សាយោធាជាន់ខ្ពស់របស់ប្រទេសតួកគី បានសម្រេចតម្លើងឋានន្តរសក្កិមន្ត្រីយោធាថ្នាក់ វរៈសេនីយ៍ឲ្យទៅជាឧត្តមសេនិ័យ៍ និង ឧត្តមនាវី សរុប ៩៩រូប ខណៈដែលឧត្តមសេនីយ៍ចំនួន ៤៨រូបផងដែរ ត្រូវបានដាក់ឲ្យចូល និវត្តន៍ក្រោយរដ្ឋប្រហាររយៈពេល ១៥ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយនៅ មុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១៦។
សេចក្តីសម្រេចខាងលើនេះ គឺបានទទួលការជម្រុញពីប្រធានាធិបតីតួកគីលោក Tayyip Erdogan ដើម្បីផ្លាស់ប្តូរ តម្លើង និងដកតំណែងមន្ត្រីគ្រប់ជាន់ថ្នាក់ទាំងស៊ីវិល និងយោធា។ គួរបញ្ជាក់ថាកិច្ចប្រជុំតម្លើង និង ដាក់មន្ត្រីមួយចំនួន ធំឲ្យចូលនិវត្តន៍ខាងលើនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់នាយករដ្ឋមន្ត្រីលោក Binali Yildirim ដើម្បីបន្តការងារ ដកមន្ត្រីយោធាដែលពាក់ព័ន្ធក្នុងការធ្វើរដ្ឋប្រហារយោធា ដែលមិនបានសម្រេចកាលពីថ្ងៃទី១៥-១៦ ខែកក្កដា៕