(ស្វាយរៀង)៖ លោក សំ នីតូ ប្រធានគណៈកម្មាធិការបក្សមូលដ្ឋានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្វាយចេក ព្រមទាំងសហការីបានសហការជាមួយក្រុមការងារ គណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានឃុំស្វាយចេក ក្រុមការងារគណៈកម្មាធិការបក្សឃុំស្វាយចេក នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយស្តីពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បង្រៀនសមាជិកបក្សគូសសន្លឹកឆ្នោត បិតស្ទិកគ័រ របស់គណបក្សប្រជាជនកម្ពុជាតាមខ្នងផ្ទះ ស្ថិតនៅភូមិរោងដំរី ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

លោក សំ នីតូ បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង, លោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ជូនដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅ ភូមិរោងដំរី ឃុំស្វាយចេកផងដែរ។

នៅក្នុងឱកាសនោះ លោក សំ នីតូ បានផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងបានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណបណ្ណរបស់ខ្លួន និងឯកសារបម្រើឱ្យការបោះឆ្នោតឱ្យបានរួចរាល់ដើម្បីទៅចូលរួមបោះឆ្នោតនាពេលខាងមុខនេះ។

ជាមួយគ្នានេះ លោក សំ នីតូ ក៏បានអំពាវដល់សមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នាកុំបីខាន និង បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កា នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគ។

នៅក្នុងឱកាសនោះ លោក សំ នីតូ បានដឹកនាំក្រុមការងារចុះតាមខ្នងផ្ទះដើម្បី សាកល្បងគូសសន្លឹកឆ្នោតនៅក្នុងប្រអប់លេខរៀងទី១៨ ឱ្យបានត្រឹមត្រូវផងដែរ៕