(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ បន្តចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតដល់បងប្អូនប្រជាពលរដ្ឋចំនួន២៥៥នាក់ ក្នុងភូមិបឹងអណ្តែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។
លោកស្រី ឃួន ឃុនឌី បានសំដែងសេចក្តីភាពរីករាយជាទីបំផុត និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមការងារចុះមូលដ្ឋានភូមិបឹងអណ្តែង ឃុំត្បែង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកជួបជុំគ្នាថ្ងៃនេះ ដើម្បីគាំទ្រគោលនយោបាយនិងគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា។
លោកស្រីបានបន្តថា ប្រទេសជាតិមានសន្តិភាព មានការអភិវឌ្ឍរហូតដល់បច្ចុប្បន្ននេះក៏ដោយសារការប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយបញ្ញាញាណរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលសម្តេចធ្លាប់បានយកជីវិតធ្វើដើមទុនឆ្ពោះទៅរកការរំដោះជាតិនាំយកនូវសន្តិភាពពេញ លេញជូនជាតិមាតុភូមិកម្ពុជាក៏ដូចជាប្រជាជនខ្មែរទូទាំងប្រទេស ជាពិសេសសម្តេចមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការគ្រប់គ្រងបង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពនូវជំងឺកូវីដ១៩ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋមានជំហរច្បាស់លាស់សម្រេចចិត្តឲ្យបានត្រឹមត្រូវ ក្នុងការបោះឆ្នោតដើម្បីកំណត់នូវជោគវាសនារបស់ប្រទេសជាតិ ក៏ដូចជាកំណត់នូវជោគវាសនារបស់ខ្លួនឯងផងដែរ។
លោកស្រី ឃួ ន ឃុនឌី បានអំពាវនាវឲ្យសមាជិកនិងប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ ដែលមានមាននិមិត្តសញ្ញា ទេវតាបាចផ្កាជាសម្គាល់៕