(ភ្នំពេញ)៖ មូលនិធិជាតិជំនួយសង្គមតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក សំហេង បុរស រដ្ឋមន្រ្តីប្រតិភូអម នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិ ជាតិជំនួយសង្គម នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ បានយកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់ រាជរដ្ឋាភិបាលជូនគ្រួសារសពនិវត្តន៍ជនជូនដល់គ្រួសារសពលោក គាំ សុខុន អតីតជំនួយការសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលមរណភាព កាលថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។

នៅថ្ងៃដដែលនោះ មូលនិធិជាតិជំនួយសង្គម រួមជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ចាម និងសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពងចាម បានយកប្រាក់គោលនយោបាយរបបសន្តិសុខសង្គមរបស់ រាជរដ្ឋាភិបាលជូនគ្រួសារសពនិវត្តន៍ជនជូនដល់គ្រួសារសព ជា កំ អតីតប្រធានការិយាល័យសង្គមកិច្ចស្រុកបាធាយ នៅភូមិ អណ្តូងស្នាយ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានទទួលមរណភាពកាលថ្ងៃសុក្រ ១២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ វេលា ម៉ោង ១៦:៤០នាទីល្ងាចក្នុងជន្មាយុ៧៣ឆ្នាំដោយរោគាពាធ។

ប្រាក់គោលនយោបាយរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តន៍ជន ជាកញ្ចប់ ដែលរាជរដ្ឋាភិបាលផ្តល់ជូនក្រុមគ្រួ សារសពនិវត្តន៍ជនជាលើកចុងក្រោយដែលមានទំហំទឺក ប្រាក់ស្មើ១២ដង នៃប្រាក់សោធននិវត្តន៍ចុងក្រោយមុនពេ លទទួលមរណ:ភាព។ ដើម្បីទទួលបានប្រាក់គោលរបប នេះក្រុមគ្រួសារសពត្រូវបំពេញបែបបទ​ និងភ្ជាប់ឯកសារដូចខាងក្រោម៖

១. សេចក្តីចម្លងសំបុត្រមរណ:ភាព​
២. សៀវភៅគ្រួសារ​ ឬសៀវភៅស្នាក់នៅ
៣.សៀវភៅធនាគារ ឬប័ណ្ណព័ត៌មាន ឬATM
៤. អត្តសញ្ញាណប័ណ្ណអ្នកស្នើសុំ

បើមានចម្ងល់ ឬសាកសួរព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរសព្ទលេខ៖​ ០៧០​ ៦០៧​ ៧៨៣/ ០៩៥​ ២៧៩​ ៣៣៣/​ ០៩៧​ ៣១១​ ៨០០០៕