(បន្ទាយមានជ័យ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសាលាអន្តរជាតិអេឡេហ្គឹន នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ បានបើកយុទ្ធនាការជិះកង់ស្វែងរកមូលនិធិ ពីសប្បុរសជន អាជីវករ ដើម្បីជួយដល់មន្ទីរពេទ្យ ដោយរកបានថវិកាសរុប១,៧០០,០០០រៀល។
ក្រុមយុវជនដែលបានចុះធ្វើយុទ្ធនាការនេះ បានថ្លែងថា «យើងខ្ញុំជាស្ថាបនិក គណគ្រប់គ្រង នាយកសាលា បុគ្គលិក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស របស់សាលាអន្តរជាតិ អេឡេហ្គឹន សហការជាមួយសហភាពសហពន្ធ័យុវជនកម្ពុជាក្រុងប៉ោយប៉ែត បានធ្វើយុទ្ធការស្វែងរកមូលនិធិថវិកាពីសប្បុរសជន អាជីវករ ប្រជាជននៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងគោលដៅស្វែងរកមូលនិធិ ដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា»។
បន្ថែមពីនេះ តំណាងសាលាអន្តរជាតិអេឡេហ្គឹន បានលើកឡើងថា «ថវិកាដែលសាលាអន្តរជាតិអេឡេហ្គឹនទទួលបាន ពីសប្បុរជន អាជីវករ គឺជាធនធានមួយផ្នែកដើម្បីរួមចំនែក ជួយដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា សុខភាព និងជួយដល់កុមារកម្ពុជា មិនតែប៉ុណ្ណោះ សាលាអន្តរជាតិយើងខ្ញុំ និងបន្តកិច្ចដំណើរការសប្បុរធម៌ ស្វែងរកថវិការនេះ ដើម្បីឧបត្ថម្ភដល់ដល់មន្ទីរពេទ្យគន្ធបុប្ផា តទៅថ្ងៃក្រោយទៀត»។
ជាចុងក្រោយ គណៈគ្រប់គ្រងរបស់សាលាអន្តរជាតិ អេឡេហ្គឹនគ្រប់លំដាប់ថ្នាក់ និងសហភាពសហពន្ធ័យុវជនកម្ពុជាក្រុងប៉ោយប៉ែត សូមថ្លែងអំណរគុណដល់សប្បុរជន អាជីវករ មន្រ្តីរាជការ ប្រជាជនដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនដ៏មានតំលៃជួយកិច្ចដំណើរការស្វែងរកថវិកានេះ ហើយក្រុមការងារសង្ឃឹមថា ប្រជាជនកម្ពុជាទូទាំងក្រុងប៉ោយប៉ែត ក៏ដូចទូទាំងប្រទេសទាំងមូល នឹងបន្តដំណើរការសប្បុរសធម៌ ជួយសកម្មភាពមនុស្សធម៌ ដែលប្រព្រឹត្តិនៅក្នុងទូទាំងប្រទេស៕