(ភ្នំពេញ)៖ ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី២៣ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់​ ហើយមិនមែនជាការបោះឆ្នោតដែលឯកោនោះទេ។ នេះគឺជាការអះអាងរបស់ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ។

បើតាមអ្នកនាំពាក្យគ.ជ.ប រូបនេះ, នាពេលនេះ គ.ជ.ប បានទទួលអ្នកសង្កេតការជាតិចំនួន ១៣០ស្ថាប័ន ដែលមានចំនួនអ្នកសង្កេតការជិត៩ម៉ឺននាក់ហើយ ចំណែកអ្នកសង្កេតការអន្តរជាតិ គ.ជ.បកំពុងបន្តនីតិវិធីទទួលស្គាល់ ដែលក្នុងនោះមានចំនួន ១២នាក់ ត្រូវបានទទួលស្គាល់ជាផ្លូវការផងដែរ ខណៈជាច្រើននាក់ទៀត កំពុងបន្តនីតិវិធីចូលរួមសង្កេតការ។ លោកបញ្ជាក់ថា សម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាតិមានអ្នកចុះឈ្មោះជាង១ពាន់នាក់ ហើយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនោះក៏មានជាង១ពាន់នាក់ដែរ។ ដោយឡែកគណបក្សនយោបាយទាំង១៨ ក៏បានដាក់ភ្នាក់ងារសរុបជាង៥.៧ម៉ឺននាក់ឯណោះ។

លោកបានបញ្ជាក់បន្ថែមថា៖ នេះមិនមែនជាការបោះឆ្នោតដែលឯកោនោះទេ គឺជាការបោះឆ្នោតមួយដែលចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ប្រកបដោយស្នាមញញឹម ដែលទទួលបានមកវិញនូវក្រុមអ្នកដឹកនាំជាតិ ដែលនឹងផ្តល់ជាផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ៕

សូមស្តាប់ និងទស្សនាការលើកឡើងរបស់ លោក ហង្ស ពុទ្ធា៖