(ភ្នំពេញ)៖ សាលាបញ្ញាសាស្រ្តអន្ដរជាតិ មានកម្មវិធីសិក្សាចំណេះដឹងទូទៅ ចាប់ពីថ្នាក់មតេ្តយ្យរហូតដល់​ថ្នាក់ទី១២ និងថ្នាក់ភាសារអង់គ្លេសទូទៅ​ពេញម៉ោង​ និងក្រៅ ម៉ោងគ្រប់កម្រិតដែល​រៀប​ចំមូលដ្ឋានគ្រឹះ ផ្ដល់នូវចំណេះដឹងពិតប្រាកដដល់​សិស្សានុសិស្ស ក្នុងការអភិវឌ្ឍខ្លួន ប្រកបដោយគុណ​ភាពខ្ពស់ និងជោគជ័យ។ សាលាបញ្ញា​​សាស្រ្តអន្ដរជាតិ ផ្ដល់គុណភាពសិក្សាខ្ពស់ តាមរយៈកម្មវិធីសិក្សាប្រាកដប្រជា និងមានវិន័យតឹងរឹង និងប្រកបដោយគុណធម៌។

ក្នុងឱកាសបើកសាខាថ្មីនេះ សាលាបញ្ញាសាស្រ្តអន្ដរជាតិផ្ដល់អាហារូបករណ៍ចំនួន១៨០កន្លែង សម្រាប់ឆ្នាំដំបូង ជូនដល់សិស្សានុសិស្ស​ដែលត្រូវចូលរៀន​ថ្នាក់ទី១ ដល់ថ្នាក់ទី១០ នាឆ្នាំសិក្សា២០១៦-២០១៧ ខាងមុខនេះ​។ ប៉ុន្តែអាហារូបករណ៍នេះ ខិតជិតចូលដល់ថ្ងៃផុតកំណត់ហើយ ដូច្នេះសូមសិស្សាសិស្ស ប្រញាប់រួសរាន់ឡើង កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតទៅ។

លក្ខខណ្ឌអាហាររូបករណ៍៖ អាហាររូបករណ៍ នឹងត្រូវផ្ដល់ជូនសិស្សចំនួន១៨០កន្លែង តាមរយៈការប្រឡងជ្រើសរើស ដែលតម្រូវឲ្យសិស្សដាក់ពាក្យប្រឡង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦។ សម្រាប់កាលបរិច្ឆេទប្រឡង​អាហាររូបករណ៍ នឹងប្រព្រឹតិ្តទៅចំនួន២លើក ប្រឡងលើកទី១ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ប្រឡងលើក ទី២ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦។

កាលបរិច្ឆេទចូលរៀន៖ ថ្នាក់មតេ្តយ្យ ដល់ទីថ្នាក់៦ ចូលរៀនថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ខែកញ្ញា ឆ្នាំ២០១៦ ហើយសម្រាប់ កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ​ក្រៅម៉ោង និងពេញម៉ោងគ្រប់កម្រិត ចាប់ផ្ដើមចុះឈ្មោះ និងធ្វើតេស្តចូលចាប់ពីថ្ងៃនេះតទៅ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់សាលាបញ្ញាសាស្រ្តអន្ដរជាតិ-​សាខាសែនសុខ អាសយដ្ឋានស្ថិត​នៅក្នុងបុរីពិភពថ្មី ឡាសែនសុខ ចូលរៀនថ្ងៃទី២៦​ ផ្លូវឧកញ៉ាម៉ុងឫទ្ធី សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខាងលិចរង្វង់មូលកាំកូ ចម្ងាយ១៥០០ម៉ែត្រ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ 023 9999 87, 023 9999 36៕