(ភ្នំពេញ)៖ ការញុះញង់របស់ក្រុមអ្នកនយោបាយជ្រុលនិយម ដើម្បីឱ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត នឹងគ្មានឥទ្ធិលសម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះនោះឡើយ។ នេះគឺជាការវាយតម្លៃរបស់ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប នៅក្នុងកិច្ចពិភាក្សា Fresh Talk នាចុងសប្តាហ៍កន្លងទៅនេះ។
លោក ហង្ស ពុទ្ធា បានពន្យល់ថា កាលពីអាណត្តិមុន ក៏មានក្រុមអ្នកនយោបាយញុះញង់ឱ្យប្រជាពលរដ្ឋ កុំទៅបោះឆ្នោត តាមរយៈយុទ្ធនាការ «ដេកផ្ទះឈ្នះឯង» ផងដែរ ប៉ុន្តែទីបំផុត មានប្រជាពលរដ្ឋខ្មែរច្រើនលើសលុប រហូតដល់ជាង៨៣ភាគរយ ដែលអត្រានៃការបោះឆ្នោតនេះខ្ពស់ជាងប្រទេសផ្សេងៗផងដែរ៕
ខាងក្រោមនេះជាការលើកឡើងរបស់ លោក ហង្ស ពុទ្ធា៖