(ភ្នំពេញ)៖ អ្នកឧកញ៉ា ពុង ឃាវសែ បានចេញលិខិតថ្លែងអំណរគុណ គោរពជូនអ្នកឧកញ៉ា គិត ម៉េង ដែលបានរៀបចំលិខិត គោរពស្នើសុំគោរមងារទៅសម្ដេចតេជោ និងព្រមទាំងទទួលបានការយល់ស្របដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់គោរមងារ «អ្នកឧកញ៉ាជូន» និងគោរមងារ «ឧកញ៉ា» ជូនលោក វ៉ាន់ ឆារស៍ជួន កាលពីថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមខ្ញុំផ្ទាល់ និងសមាជិក សមាជិកា នៃកាណាឌីយ៉ាគ្រុប ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ ដែលបានរៀបចំលិខិតគោរពស្នើសុំគោរមងារទៅ សម្ដេចតេជោ និងព្រមទាំងទទួលបានការយល់ស្របដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តល់គោរមងារ អ្នកឧកញ៉ាជូន និងគោរមងារ ឧកញ៉ា ជូនលោក វ៉ាន់ ឆារស៍ជួន កាលពីថ្ងៃ១១ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ។

ខ្ញុំសូមជូនពរ អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា ទាំងអស់ បានជួបប្រទះតែនឹងពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕