(ភ្នំពេញ)៖ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និងជាតំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ លោក ថុង ដាវុធ ដែលមានជំងឺដុះដុំសាច់ (ពក-ក) ដែលស្ថិតនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងការអញ្ជើញចុះសួរសុខទុក្ខនេះផងដែរ អ្នកឧកញ៉ាបណ្ឌិត ក៏បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភលោក ថុង ដាវុធ រួមមាន ថវិកាមួយចំនួន សម្រាប់ព្យាបាលជំងឺ អង្ករចំនួន ១បាវ ត្រីខកំប៉ុង ២យួរ និងទឹកបរិសុទ្ធ ២កេស៕