(ភ្នំពេញ)៖ CLEAR ជាសាប៊ូកក់សក់កម្ចាត់អង្គែឈានមុខគេនៅកម្ពុជា បានចាប់ផ្ដើមយុទ្ធនាការរបស់ខ្លួនដែលមានឈ្មោះថា «យើងគាំទ្រកម្ពុជា» ។យុទ្ធនាការនេះ បានចាប់ផ្ដើម ដោយមានការប្រកួតមិត្តភាពអន្តរជាតិក្លៀរ រវាងជម្រើសជាតិកម្ពុជា និងសិង្ហបុរីនៅថ្ងៃទី២៨ ខែកក្កដា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
វិស័យកីឡាបាល់ទាត់ កំពុងតែមានប្រជាប្រិយភាពខ្លាំងឡើងនៅកម្ពុជា ហើយកម្ពុជាជឿថា កីឡាបាល់ទាត់របស់ខ្លួន បានកើនឡើងឈានដល់មួយកម្រិតទៀត បន្ទាប់ពីក្រុមជម្រើសជាតិបានទទួលជោគជ័យក្នុងការប្រកួតថ្មីៗកន្លងទៅនេះ ។
តាមរយៈយុទ្ធនាការ «យើងគាំទ្រកម្ពុជា» សាប៊ូកក់សក់ក្លៀរ ចូលរួមជាមួយប្រជាជនកម្ពុជារាប់លាននាក់ផ្សេងទៀត ក្នុងការគាំទ្រដល់ក្រុមជម្រើសជាតិកម្ពុជា ដែលខិតខំប្រឹងប្រែង ដើម្បីបានក្លាយជាក្រុមខ្លាំងមួយនៅក្នុងតំបន់ ។
លោក Fredy Ong អភិបាលក្រុមហ៊ុនយូនីលីវើ កម្ពុជា បានឲ្យដឹងថា «សាប៊ូកក់សក់ ក្លៀរ តែងតែចូលរួមគាំទ្រដល់ការប្រកួតរបស់ក្រុមជម្រើសជាតិ ហើយថ្មីៗនេះយើងក៏បានគាំទ្រការប្រកួតបាល់ទាត់ជើងឯក AFF U16 ផងដែរ ហើយយើងមានបំណងធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជារួមគ្នាគាំទ្រក្រុមជម្រើសជាតិរបស់យើងទាំងការប្រកួតលើកនេះ និងប្រហែលការប្រកួតក្រោយៗទៀត ការប្រកួតមិត្តភាពជាមួយនឹងក្រុមខ្លាំង ក៏អាចជួយដល់ក្រុមជម្រើសជាតិរបស់យើង ឲ្យទទួលបានបទពិសោធន៍ដ៏មានតម្លៃ និងភាពលេចធ្លោផងដែរ»។
លោកបន្ថែមថា «សាប៊ូកក់សក់ក្លៀរ មានមោទនភាពដែលបានសហការជាដៃគូជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នាំមកជូនព្រឹត្តិការណ៍បាល់ទាត់នេះ ហើយយើងសង្ឃឹមថា ភាពជាដៃគូនេះ នឹងនាំឲ្យវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែមានភាពរីកចម្រើនទៅថ្ងៃអនាគត»។
សាប៊ូកក់សក់ក្លៀរ ក៏បានរៀបចំសកម្មភាពកម្សាន្តមួយចំនួន ដើម្បីបង្កភាពរីករាយដល់អ្នកចូលរួមទស្សនាជាមួយការលេងហ្គេមបាល់ទាត់បានរង្វាន់ ពិនិត្យសុខភាពស្បែកក្បាល និងចែកជូនសាប៊ូកក់សក់ ក្លៀរសម្រាប់ប្រើសាកល្បង នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ។ ជាមួយនឹងយុទ្ធានាការ «យើងគាំទ្រកម្ពុជា» នេះ ទាំងអស់នឹងរួមគ្នាគាំទ្រក្រុមជម្រើសជាតិ ហើយវិស័យកីឡាបាល់ទាត់កម្ពុជាច្បាស់ណាស់នឹងមានភាពរីកចម្រើនកាន់តែខ្លាំងឡើងនាពេលអនាគត ៕