(ភ្នំពេញ)៖ លោក អ៊ុក ដាមរី តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល បានទទួលមរណភាព កាលពីវេលាម៉ោង ០៥៖១៨ នាទី ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ក្នុងជន្មាយុ៧០ ដោយរោគាពាធ។
សពនឹងតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានសព ផ្ទះលេខ១២៦-១២៨ រុក្ខវិថីអេកូសាន់រាយ ស្ថិតក្នុងបុរីប៉េងហ៊ួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕