(ភ្នំពេញ)៖ Condo-Tel នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ បានបង្ហាញភាពល្អឥតខ្ចោះក្នុងថ្ងៃបើកសម្ពោធ នៅសណ្ឋាគារសូហ្វីតែល ព្រោះជាប្រភេទសណ្ឋាគារ ដែលរួមបញ្ចូលគ្នាជាមួយខុនដូ ដើម្បីផ្ដល់សេវាស្នាក់នៅ មានភាពស្រដៀងគ្នានឹងសណ្ឋាគារ ហើយក្នុងខុនដូ Condo-Tel អាចផ្ដល់សេវាកម្មប្រៀបបីដូចជាផ្ទះទី២ របស់អតិថិជន ព្រោះការរចនាបន្ទប់និងសេវាកម្ម ដែលផ្ដល់ជូនអតិថិជន គឺមានភាពកក់ក្ដៅបីដូចជារស់នៅក្នុងផ្ទះរបស់ខ្លួនដែរ ដោយអាចចំអិនអាហារផ្ទាល់ខ្លួនបាន សេវាកម្មអ៊ីនធើណេតល្បឿនលឿន មានសេវាកម្មសន្តិសុខ កន្លែងហាត់ប្រាណ ភោជនីយដ្ឋាន ក្លឹបកម្សាន្ត២៤ម៉ោង ជូនអតិថិជន ។
គម្រោង Condo-Tel បានសង់ឡើងក្នុងអគារ Silver Town តាមបណ្ដោយផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការរស់នៅដ៏មានសក្ដានុពលមួយ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។
ការអភិវឌ្ឍន៍គម្រោងនេះឡើង ស្របពេលវិស័យទេសចរណ៍ ពាណិជ្ជកម្ម កម្ពុជា មានការរីកចម្រើន ហើយវិនិយោគិន មកកាន់ប្រទេសកម្ពុជា ក៏កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសដោយមើលឃើញ ពីកាលានុវត្តន៍ភាព ទើបក្រុមហ៊ុន Residia ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Furi បានបើកសម្ពោធគម្រោងCondo-Tel ដើម្បីចាប់យកឱកាសនេះ និងបានសម្រេចចិត្តវិនិយោគលើគម្រោងនេះ ជាលើកដំបូងនៅក្នុងតំបន់ដែលពេញនិយមសម្រាប់ជនបរទេសមករស់នៅ និងធ្វើការនៅកម្ពុជា ។
គម្រោង Silver-Town ស្ថិតនៅលើអគារដែលមានរចនាបទបែបសហសម័យ មួយនៅទីក្រុងភ្នំពេញ ដែលមានកំពស់រហូតដល់១២ជាន់ មានផ្ទះចំនួន១១០យូនីត ដែល៥០ភាគរយនៃផ្ទះទាំងនោះ ប្រើប្រាស់សម្រាប់សេវាCondo-Tel និង៥០ភាគរយទៀតលក់ជូនអតិថិជន ហើយក្រុមហ៊ុន ក៏ជួលត្រលប់ពីអតិថិជនមកវិញ ដើម្បីផ្ដល់ប្រាក់ចំណូល និងទំនុកចិត្តដល់អតិថិជន ដែលបានទិញផ្ទះ នៅក្នុងខុនដូដ៏ប្រណីតនេះដែរ ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Furi លោកលី សែនលាភ បានថ្លែងថា «Condo-Tel ជាខុនដូដែលអតិថិជនបានទិញពីក្រុមហ៊ុន Furi យើងតែងតែផ្ដល់សេវាជួលត្រលប់មកវិញ ដើម្បីអោយអតិថិជន បានទទួលប្រាក់ចំណូល ជាក់ស្ដែងអតិថិជនដែលបានទិញខុនដូ នៅអគារSilver Town អាចទទួលបានប្រាក់ចំណូលពីការជួលត្រលប់មកវិញប្រចាំខែ ដោយសារតែ Furi បានជួលត្រលប់នូវបន្ទប់ខុនដូរបស់ពួកគាត់ ដើម្បីផ្ដល់សេវាកម្មខុនដូថែលដល់អតិថិជនផ្សេងទៀត ហើយគម្រោងនេះ នឹងទទួលបានជោគជ័យ ជាក់ស្ដែងគ្រាន់តែបើកដំណើរការភ្លាម មានអតិថិជនជាង២០រូបបានកក់បន្ទប់ សណ្ឋាគារនេះរួចទៅហើយ»។
គូរបញ្ជាក់ថា Silver Town បានបើកសាងសង់កាលពីខែសី ហា ឆ្នាំ២០១២ កន្លងមក និងចំណាយទឹកប្រាក់ ប្រមាណជិត ៣០ លានដុល្លារ ដែលស្ថិត នៅបណ្ដោយផ្លូវជាតិលេខ ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕