(កំពង់ចាម)៖ លោក ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមដំណើរជាមួយក្រុមការងារគណបក្សស្រុកជើងព្រៃ ចុះជួបប្រជាពលរដ្ឋក្នុងឃុំខ្នុរដំបង ចំនួន១,០០០នាក់ ក្នុងឱកាសយុទ្ធនាការណ៍ឃោសនាបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ នៅបរិវេណវត្តខ្នុរដំបងកើត ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ពិធីសំណេះសំណាលនេះធ្វើឡើងនាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងឱកាសនោះ លោកបានណែនាំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងទៅឲ្យបានទាន់ពេលវេលាដែល គ.ជ.ប បានកំណត់ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ មានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីការពារសន្តិភាព សេរីភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ៕