(ត្បុងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំដង្ហែរក្បួនយុទ្ធនាការបោះឆ្នោតទ្រង់ទ្រាយធំ ជាលើកទី៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅឃុំទាំង៧ ទូទាំងស្រុកឪអូររាំងឪ។
យុទ្ធនាការនេះមានការចូលរួមពីលោក ឡាំ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោកស្រី សាន្ត អារុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក សមាជិក សមាជិកា លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្ស។
សម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានអ្នកចូលរួមប្រមាណ ៥០០០នាក់ ដើម្បីបន្តគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដេីម្បីសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។
គួរបញ្ជាក់ថា នៅស្រុកអូររាំងឪមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជី.គ.ជ.ប សរុបចំនួន ៥៧,៧០៨នាក់ មាន១៧៣ការិយាល័យបោះឆ្នោត ក្នុងនោះសមាជិកគណបក្សប្រជាជនកម្ពុជាមានចំនួនជាង ៤០,០០០នាក់៕