(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃ ទី១៦ ខែកក្កដា ឆ្នាំ ២០២៣ លោក ថេង ច័ន្ទសង្វារ ប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកត្បូងឃ្មុំ ចូលរួមអមដំណើរ លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការ កណ្តាល គណបក្សប្រជាជន និង ជាអនុប្រធាន ទី១ ក្រុមការងារចុះមូលដ្ឋានខេត្តត្បូង ក្នុងពិធីដង្ហែក្បួនលើកទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ក្នុងឃុំទាំង១៤ នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ ប្តេជ្ញាចិត្តទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតា បាចផ្កាជាសញ្ញាសម្គាល់ នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីធានានូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ។
ក្បូនដង្ហែដែលបានទទួលការអបអរសាទរ យ៉ាងគគ្រឹកគគ្រេងពីប្រជាពលរដ្ឋ នៅតាមដងផ្លូវ បានប្រកាសគាំទ្រ ជាឱឡារិក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ៕