(កណ្ដាល)៖ លោក ឈឿន សុចិត្ត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ដើមមៀន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីដង្ហែក្បួនឃោសនាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លើកទី៣ នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោក ឈឿន សុចិត្ត បានបង្ហាញ​ ផ្សព្វផ្សាយ​ណែនាំ​អំពី​គំរូ​សន្លឹកឆ្នោត​ដែលមិនបានការ​ តាមការណែនាំ​ពី​ គ.ជ.ប​ និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ឲ្យ​បានត្រឹមត្រូវ ដើម្បីជ័យជម្នះរបស់បក្ស។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តទទួលសុខសន្តិភាព និងការអភិវឌ្ឍទៅថ្ងៃខាងមុខទៀត៕