(កំពង់ឆ្នាំង)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាប្រធានគណ:កម្មាធិការបក្សខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តដឹកនាំក្រុមការងារគណបក្ស បង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្ស និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធ បានណែនាំអនុវត្តន៍ជាក់ស្តែងសាកល្បងគូសសន្លឹកឆ្នោត និងនីតិវិធីបញ្ចូលទិន្នន័យផ្សេងទៀតជូនក្រុមការងារដែលត្រូវបំពេញការងារជូនការបោះឆ្នោតនាពេលខាងមុខ។ ការងារទាំងអស់ខាងលើនេះជាតម្រូវការយ៉ាងសំខាន់ក្នុងការផ្តល់សេវាបានទាន់ពេលវេលាក្នុងថ្ងៃបោះឆ្នោត ប្រកបដោយភាពជឿជាក់ និងស្របតាមបទដ្ឋានជាតិ ។
លោកបានបន្តខិតខំចុះតាមស្រុកនានាដើម្បីណែនាំសកម្មជនគណបក្សឲ្យអនុវត្តស្របតាមនិតិវិធីរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោត ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ លោកបណ្ឌិត សឹង សំណាងក៏បានអំពាវនាវពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។
លោកបណ្ឌិត សឹង សំណាង បានលើកឡើងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កើតឡើងដោយសារប្រជាជន ដូចនេះគណបក្សប្រជាជនហ៊ានធ្វើពលិ
កម្មសព្វបែបយ៉ាងទាំងអស់ ដើម្បីប្រជាជនបានរស់ក្នុងសុខសន្តិភាព និងភាពសុកដុម ថ្នាក៎ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនដែលរត់ចោល និងទុកឲ្យប្រជាពល
រដ្ឋរងទុក្ខនោះទេ ប្រការនេះពលរដ្ឋត្រូវនាំគ្នាទៅបោះឆ្នោតដើម្បីសុខសន្តិភាព និងទទួលបានសមិទ្ធិផលថ្មីៗទៀតដូចជាស្ពាន កំពង់ផែ ផ្លូវថ្លល់ ជាពិសេសការផ្តល់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ ។
លោកបន្តថា សន្លឹកឆ្នោតមួយសន្លឹកមានតម្លៃស្មើរនឹងការរស់នៅមានសុខសន្តិភាព មានសិទ្ធិសេរីភាព និងជាគុណតម្លៃមិនអាចកាត់ថ្លៃបានរបស់បងប្អូនដែលមានជំនឿយ៉ាងមុតមាំមកលើគណបក្សប្រជាជនកម្ពុជា៕