លោក ព្រំុ សុខា អញ្ជើញពិធីប្រកាសផ្ទេរតំណែង អគ្គលេខាធិការរង ទៅជាអគ្គាធិការរង ក្រសួងមហាផ្ទៃ
29-07-2016 12:52
(ភ្នំពេញ)៖ លោក ព្រំុ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឱ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសផ្ទេរតំណែង លោក អ៉ីវ លាង ដែលត្រូវបានផ្ទេរពីអគ្គលេខាធិការរង ទៅជាអគ្គាធិការរងនៃក្រសួងមហាផ្ទៃ។
នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្រ្តីពាក់ព័ន្ធ ជាច្រើននាក់ផ្សេងទៀត។ លោក ព្រំុ សុខា បានថ្លែងជំរុញទៅកាន់មន្រ្តីថ្មី ត្រូវខិតខំបំពេញភារកិច្ច ឲ្យមានប្រសិទ្ធភាពខ្លាំងឡើង ដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ ប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕