(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក សួស យ៉ារ៉ា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពងធំ និងជាប្រធានកិត្តយសក្រុមការងារ ចុះជួយស្រុកកំពង់ស្វាយ និងសមាជិកក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផាត់សណ្តាយ បានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំនួន ៧០០នាក់ នៅក្នុងឃុំផាត់សណ្តាយ នៅពីរទីតាំងផ្សេងគ្នា នៅទីរួមឃុំផាត់សណ្តាយ និងនៅវត្តកំពង់ចម្លង។ នេះជាក្បួនដង្ហែរដ៏ធំមួយ ធ្វើនៅតាមបឹងទន្លេសាប និងតាមដងស្ទឹងសែន។

លោកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទៅ ទោះបីជាមាននិន្នាការបែបណាក៏ដោយ មានគោលជំហរស្រលាញ់សុខសន្តិភាព និងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឲ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីសន្តិភាព និងការអភិវឌ្ឍ ជាបន្តបន្ទាប់ទៀត។

អង្គវិធីទាំងមូលបានប្តេជ្ញា បន្តការគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ខាងមុខ និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕