(កណ្ដាល)៖ លោក ហាក់ សុខមករា អនុប្រធានទី១ ក្រុមការងារគណបក្សចុះសង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដឹកនាំក្រុមការងារបានជួបសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សពេញសិទ្ធ និងបម្រុង ដែលគណបក្សទុកចិត្តជាកែវភ្នែកតំណាងឲ្យគណបក្ស តាមការយាល័យបោះឆ្នោតនីមួយៗ ហ៊ានលះបង់ និងការពារភាពស្របច្បាប់ ជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។
ក្នុងឱកាសនោះ លោក ហាក់ សុខមករា បានបង្ហាញ ផ្សព្វផ្សាយណែនាំអំពីគំរូសន្លឹកឆ្នោតដែលមិនបានការ តាមការណែនាំពី គ.ជ.ប និងបង្រៀនប្រជាពលរដ្ឋគូសសន្លឹកឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ឲ្យបានត្រឹមត្រូវ ដើម្បីជ័យជម្នះរបស់បក្ស។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត ដើម្បីបន្តទទួលសុខសន្តិភាព និងការអភិវឌ្ឍទៅថ្ងៃខាងមុខទៀត៕