(កណ្ដាល)៖ លោក ឈាង រ៉ា អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្ដដឹកនាំហែក្បួនឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី ៧ នៅក្នុងសង្កាត់ព្រែកស្តី ទូទាំង១៥ភូមិ ដោយមានសមាជិក-សមាជិកាចូលរួមជាច្រើនរយនាក់។
ថ្លែងទៅកាន់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា, លោក ឈាង រ៉ា អនុប្រធានទី១ បានអំពាវនាវពលរដ្ឋម្ចាស់ឆ្នោត ទៅចូលរួមបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី ១៨ នៅលើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព និងជំរុញការអភិវឌ្ឍបន្ថែមទៀត។
សមាជិក-សមាជិកាបក្សទាំងអស់មានវត្តមាននៅក្នុងពិធី បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់នីតីកាលទី ៧ និងអាណត្តិបន្តបន្ទាប់ ព្រមទាំងបានប្រកាសគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី បន្តវេន សម្រាប់អនាគត។
បន្ទាប់ពីមានមតិសំណេះសំណាលរួច, លោក ឈាង រ៉ា អនុប្រធានទី១បានបន្តដឹកនាំហែក្បួនឃោសនាបោះឆ្នោតតាមឃុំនានាទូទាំងស្រុក និងបានជួបជាមួយសមាជិកគណបក្ស នៅតាមមណ្ឌលសកម្មភាពជាច្រើន នៅក្នុងសង្កាត់ព្រែកស្ដី ខេត្តកណ្តាល៕