(កោះកុង)៖ លោក ចៅ ភីរិទ្ធ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង បានដឹកនាំសមាជិក សមាជិកាដង្ហែរក្បួនយុទ្ធនាការឃោសនា រកសំឡេងឆ្នោតក្នុងឃុំតានូនស្រុកបូទុមសាគរ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដែលសមាជិកសមាជិកាចូលរួមចំនួន៥០០នាក់។

លោក ចៅ ភីរិទ្ធ បានថ្លែងថា ដើម្បីសន្តិភាព សុខសុវត្តិភាពការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចំរើនមានកេរ្តិ៍ឈ្មោះ បងប្អូនត្រូវជឿជាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាដឹកនាំប្រទេសដែលសម្តេចតេជោ មានភាពឈ្លាសវៃក្នុងការដឹកនាំប្រទេសតាំងពីចំណុចសូន្យ ប្រែក្លាយប្រទេសឲ្យមានភាពរីកចំរើនគ្រប់វិស័យ និងមានសន្តិភាព មានសេរីភាពពេញលេញ។

លោក ចៅ ភីរិទ្ធ បានបន្តថា ការដង្ហែរក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោត គឺដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងបានផ្តាំផ្ញើដល់សមាជិកគណបក្ស និងបងប្អូនប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមពិនិត្យ និងត្រៀមអត្តសញ្ញាណប័ណ្ណរបស់ខ្លួន និងឯកសារបម្រើឲ្យការបោះឆ្នោត ឲ្យបានរួចរាល់ព្រមទាំងបានអំពាវរនាវដល់សមាជិកសមាជិកាគណបក្ស និងបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ និងមានរូបសញ្ញា «ទេវតាបាចផ្កា» នៅលើសន្លឹកឆ្នោតជាសម្គាល់ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគត  ។

លោកបន្តថា បើបងប្អូនចង់បានសន្តិភាពបងប្អូនគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺជាការចូលរួមក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម និងការពារសមិទ្ធផលនានារបស់កម្ពុជា ទុកជូនកូនចៅជំនាន់ក្រោយ។ ក្នុងការដង្ហែក្បួនឃោសនារកសំឡេងសន្លឹកឆ្នោតអ្នកចូលរួមគាំទ្រឃោសនាបានបង្ហាញពីការគាំទ្រគណបក្សប្រជាជនកម្ពុជាពិសេស បានលើកឡើងពីការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានដឹកនាំអស់រយៈពេលជាង៤០ឆ្នាំមកហើយ។

សមាជិកសមាជិកាដែលគាំទ្រគណបក្សប្រជាជនបានប្តេជ្ញាចិត្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដោយមិនមានការបង្ខិតបង្ខំឬគៀបសង្កត់នោះទេ និងបានអំពាវនាវឲ្យយុវជន និងប្អូនបន្តការជឿជាក់លើគណបក្សប្រជាជន និងគាំទ្រមានតែគណបក្សប្រជាជនតែ១គត់ អាចដោះស្រាយរាល់ការងារជូនប្រទេសជាតិ និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈដោយមិនរុញរាលគិតភាពនឿយហត់ឡើយ។

ក្រោពីបញ្ចប់ការដង្ហែក្បួនយុទ្ធនាការក្រុមការងារ សមាជិកសមាជិកាបក្សបានពិសានំបញ្ចុកសាមគ្គី និងរាំលេងយ៉ាងសប្បាយរីករាយដោយក្តីញញឹម៕